ការយល់ដឹងពីសុខភាពផ្លូវចិត្តក្នុងប្រទេសអូស្រ្តាលី៖ បញ្ហាជំងឺផ្លូវចិត្ត និងការស្វែងរកជំនួយ

Sally - MeyIng Chin - Mental Health nurse.jpg

កញ្ញា ឈិន ម៉ីអ៊ីង អ្នកគ្រប់គ្រង ផ្នែកសុខភាពផ្លូវចិត្ត និង ផ្តាច់គ្រឿងស្រវឹង/គ្រឿងញៀន នៅមជ្ឈមណ្ឌលសុខាភិបាល Hamilton Center Eastern Health។

Get the SBS Audio app

Other ways to listen

ខែតុលាគឺជាខែនៃការយល់ដឹងពីសុខភាពផ្លូវចិត្តក្នុងប្រទេសអូស្រ្តាលី ដែលភាសាអង់គ្លេសហៅថា Mental Health Awareness Month។ ហើយនៅក្នុងឱកាសនេះ SBS ខ្មែរក៏អញ្ជើញ គិលានុបដ្ឋាយិកាឯកទេសខាងសុខភាពផ្លូវចិត្តម្នាក់ គឺកញ្ញា ឈិន ម៉ីអ៊ីង ដើម្បីមកចែករំលែកនូវបទពិសោធន៍ជិត១០ឆ្នាំរបស់កញ្ញា ពាក់ព័ន្ធនឹងថាតើបញ្ហាជំងឺផ្លូវចិត្តកើតមកពីអ្វី? តើមានរោគសញ្ញាដូចម្តេចខ្លះ? តើអាចព្យាបាលបានតាមរបៀបណាខ្លះ?...


ក្រៅពី​ការ​ស្វែងរក​ជំនួយ​ពី​វេជ្ជបណ្ឌិត​ពិនិត្យ​ជំងឺទូទៅ (GP) លោកអ្នក​ក៏​អាច​ប្រឹក្សា​យោបល់​និង​សុំ​ជំនួយដោយឥតគិតថ្លៃ ​ពី​ខ្សែទូរសព្ទ​ផ្តល់ជំនួយដូចខាងក្រោមនេះ៖
  • ៖ផ្ដល់កាប្រឹក្សាអំពីជំងឺធ្លាក់ទឹកចិត្ត ការថប់អារម្មណ៍ និង ការបង្ការការធ្វើអត្តឃាត-មានសេវាកម្ម ២៤ម៉ាង តាមរយៈលេខ 1300 22 4636។
  • ៖ផ្ដល់ការប្រឹក្សា ដល់អ្នកដែលរង ប៉ះការប៉ះទង្គិចផ្លូវចិត្តដោយសារបទពិសោធន៍មិនល្អ ឬតក់ស្លុតក្នុងជីវិត- សេវាកម្ម ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ម៉ោង ៩ព្រឹកដល់៥ល្ងាច តាមរយៈលេខ 1300 657 380។
  • ៖ផ្ដល់ការប្រឹក្សា ដល់អ្នកដែលមានការព្រួយបារម្ភអំពីបពា្ហនៃការញ៉ាំ អាហារ ឬ បញ្ហារូបរាងកាយ- សេវាកម្មរាល់ថ្ងៃពីម៉ោង ៨ព្រឹកដល់១២យប់ តាមរយៈលេខ 1800 33 4673។
  • ៖ផ្ដល់ការប្រឹក្សា ដល់យុវជននិងយុវនារី ពីអាយុ ១២-២៥ ឆ្នាំ និងឳពុកម្តាយ តាមរយៈលេខ 1800 650 890។
  • ៖ផ្ដល់ការប្រឹក្សា ដល់អ្នកដែលមានបញ្ហាផ្លូវចិត្តនិង សេវាកម្មបង្ការការធ្វើអត្តឃាត- មានសេវាកម្ម ២៤ម៉ាង តាមរយៈលេខ 13 11 14។
  • ៖ផ្ដល់ការប្រឹក្សា ដល់អ្នកមានបញ្ហាប្រើប្រាស់គ្រឿងស្រវឹងនិងគ្រឿងញៀន- សេវាកម្ម ២៤ម៉ោង តាមរយៈលេខ 1800 888 236៕



Share